ព្រះត្រៃបិដក ភាគ ០៨

 ​[​៧៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទ្រទ្រង់​(​១​)​ ​ចីវរ​ខៀវ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​លឿង​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ក្រហម​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ពណ៌​ហង្សបាទ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ខ្មៅ​សុទ្ធ​ ​ទ្រទ្រង់​ចីវរ​ក្រហមក្រមៅ​សុទ្ធ​ ​(​ពណ៌​ខ្នង​ក្អែប​)​ ​ទ្រទ្រង់​ចីវរ​លឿងទុំ​សុទ្ធ​ ​(​ពណ៌​ដូច​ផ្កាឈូក​)​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​មិនបាន​កាត់ចេញ​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​វែង​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​ជា​ផ្កាឈើ​ ​ទ្រទ្រង់​ចីវរ​មាន​ជាយ​ជា​ផ្លែឈើ​ ​ទ្រទ្រង់​អាវ​ ​ទ្រទ្រង់​មួក​ ​ទ្រទ្រង់​សំពត់​ឈ្នួត​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ដូចជា​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ខៀវ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​លឿង​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ក្រហម​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ពណ៌​ហង្សបាទ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ខ្មៅ​សុទ្ធ​ ​មិន​ត្រូវ​ទ្រទ្រង់​ចីវរ​ក្រហមក្រមៅ​សុទ្ធ​ ​
​(​១​)​ ​នេះ​ជា​ពាក្យ​សាធារណៈ​ ​នឹង​ហៅថា​ស្លៀក​ ​ឬហៅ​ថា​ដណ្តប់​ ​ឬហៅ​ថា​ ​ពាក់​ ​និង​ជួត​ជាដើម​ក៏បាន​ ​ហៅ​តាម​សមគួរ​ ​ដល់​របស់​ដែល​ប្រើប្រាស់​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636795556303297447
ទៅកាន់ទំព័រ៖