ព្រះត្រៃបិដក ភាគ ០៨

ទៅ​សម្រេចការ​ ​នៅ​ក្នុង​វាស​ភ​គ្រាម​នោះ​វិញ​ចុះ​។​ ​ភិក្ខុ​ឈ្មោះ​កស្សប​គោត្ត​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ចៀសចេញ​ទៅ​កាន់​វាស​ភ​គ្រាម​នោះ​។​ ​ក្នុង​លំដាប់នោះ​ ​ពួក​ភិក្ខុ​ជា​អាគន្តុក​នោះ​ ​កើត​សេចក្តី​រង្កៀស​ក្តៅក្រហាយ​ថា​ ​មិនមែន​ជា​លាភ​របស់​យើង​ហើយ​ ​យើង​ឈ្មោះថា​ ​ឥត​លាភ​ហើយ​ ​អត្តភាព​ជា​មនុស្ស​ ​យើង​បាន​ដោយ​ក្រ​ ​មិនមែន​យើង​បាន​ដោយ​ងាយ​ទេ​ ​(​ព្រោះ​)​ ​យើង​លើក​វត្ត​ភិក្ខុ​បរិសុទ្ធ​មិន​មាន​អាបត្តិ​ ​ដោយ​ឥត​រឿង​ ​ឥត​ហេតុ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​នឹង​ទៅ​ក្រុង​ចម្បា​ ​ហើយ​សំដែង​នូវ​ទោស​តាម​ទោស​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ជា​អាគន្តុក​នោះ​ ​ក៏​រៀបចំ​ទុកដាក់​សេនាសនៈ​ ​ហើយ​កាន់​យក​បាត្រ​ ​និង​ចីវរ​ចៀសចេញ​ទៅកាន់​ក្រុង​ចម្បា​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឯ​ក្រុង​ចម្បា​ ​ដោយលំដាប់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​សេចក្តី​រីករាយ​នឹង​ភិក្ខុ​អាគន្តុក​នេះ​ ​ជា​ប្រពៃណី​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នេះ​ ​នឹង​ពួក​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​អាច​អត់ទ្រាំ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636795566215444389
ទៅកាន់ទំព័រ៖