ព្រះត្រៃបិដក ភាគ ០៨
ធ្វើកម្មខុសចាកសត្ថុសាសនខ្លះ ធ្វើកម្មដែលព្រះពុទ្ធតិះដៀលហើយ ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក មិនគួរដល់ហេតុខ្លះ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះសោះ គឺធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀលហើយ ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុខ្លះ។ គ្រានោះ ពួកភិក្ខុនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះ គឺធ្វើកម្មជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្ម ដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុខ្លះ ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀល។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា។
[៨៥] ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងមិនប្រកបដោយធម៌ ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម មិន
ID: 636795568469773329
ទៅកាន់ទំព័រ៖