ព្រះត្រៃបិដក ភាគ ០៨

ជា​គំរប់៤​ ​ហើយ​ឲ្យ​បរិវាស​ ​ទាញ​អន្តរាបត្តិ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ឲ្យ​មានត្ត​ ​បើ​សង្ឃ​មាន​ភិក្ខុ​ ​ដែល​គួរ​ដល់​អព្ភាន​នោះ​ ​ជា​គំរប់២០​ ​ហើយ​ឲ្យ​អព្ភាន​ ​(​យ៉ាងនេះ​)​ ​មិន​ហៅថា​កម្ម​ផង​ ​សង្ឃ​ក៏​មិន​ត្រូវ​ធ្វើ​ផង​។​ ​
 [​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ហាមឃាត់​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​បុគ្គល​ខ្លះ​ឡើង​ ​របស់​បុគ្គល​ខ្លះ​ ​មិន​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯកា​រហាម​ឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​នរណា​ ​ដែល​មិន​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ហាមឃាត់​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​ភិក្ខុនី​ ​មិន​ឡើង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​សិក្ខមានា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​សាមណេរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​សាមណេរី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​អ្នក​ត្រូវ​អន្តិមវត្ថុ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ដែល​ឆ្កួត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​ដែល​មានចិត្ត​រវើរវាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ដែល​មាន​វេទនា​គ្រប​សង្កត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ ​នូវ​ទិដ្ឋិ​អាក្រក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​បណ្ឌកៈ​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636795574287406079
ទៅកាន់ទំព័រ៖