ព្រះត្រៃបិដក ភាគ ០៨

នៅក្នុង​សីមា​ជាមួយគ្នា​ ​ដោយហោចទៅ​ ​សូម្បី​ភិក្ខុ​ ​ដែល​អង្គុយ​នៅ​ ​ជាលំដាប់​ ​ដែ​លញុំាង​សង្ឃ​ ​ឲ្យដឹង​ ​ក៏​ឡើង​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ហាមឃាត់​កណ្តាល​ជំនុំ​សង្ឃ​ ​របស់​ភិក្ខុ​នេះឯង​ ​ទើប​ឡើង​។​
 ​[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និស្សារណា​កម្ម​ ​(​ការ​បណ្តេញ​ចេញ​)​ ​នេះ​មាន២យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិនទាន់​ដល់​នូវ​និស្សារណា​កម្ម​នៅឡើយ​ ​បើ​សង្ឃ​បណ្តេញ​បុគ្គល​នោះ​ចេញ​ ​បុគ្គល​ពួក​ខ្លះ​ ​ឈ្មោះថា​ ​សង្ឃ​បណ្តេញ​ចេញ​ដោយ​ល្អ​ ​(​ត្រូវ​)​ ​បុគ្គល​ពួក​ខ្លះ​ ​ឈ្មោះថា​ ​សង្ឃ​បណ្តេញ​ចេញ​ ​ដោយ​អាក្រក់​ ​(​ខុស​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដូចម្តេច​ ​ដែល​មិនទាន់​ដល់​ ​នូវ​និស្សារណា​កម្ម​នៅឡើយ​ ​បើ​សង្ឃ​បណ្តេញ​បុគ្គល​នោះ​ចេញ​ ​ឈ្មោះថា​ ​សង្ឃ​បណ្តេញ​ចេញ​ ​ដោយ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្អាត​ ​បរិសុទ្ធ​ ​គ្មាន​អាបត្តិ​ ​បើ​សង្ឃ​បណ្តេញ​ភិក្ខុ​នោះ​ចេញ​ ​ឈ្មោះថា​ ​សង្ឃ​បណ្តេញ​ចេញ​ដោយ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​បុគ្គល​ដែល​មិនទាន់​ដល់​នូវ​និស្សារណា​កម្ម​ ​បើ​សង្ឃ​បណ្តេញ​បុគ្គល​នោះ​ចេញ​ ​ឈ្មោះថា​ ​សង្ឃ​បណ្តេញ​ចេញ​ដោយ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដូចម្តេច​ ​ដែល​មិនទាន់​ដល់​នូវ​និស្សារណា​កម្ម​ ​បើ​សង្ឃ​បណ្តេញ​បុគ្គល​នោះ​ចេញ​ ​ឈ្មោះថា​ ​សង្ឃ​បណ្តេញ​ចេញ​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636795578797764057
ទៅកាន់ទំព័រ៖