ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ចូល​ទៅកាន់​ពួក​តិរ្ថិយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វតិរច្ឆាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​សម្លាប់​មាតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​សម្លាប់​បិតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​សម្លាប់​ព្រះអរហន្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ទ្រុស្ត​ភិក្ខុនី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​បំបែក​សង្ឃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្វើ​លោហិតុប្បាទ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧភតោព្យញ្ជនកៈ​ ​មិនដល់​នូវ​ឱ​សារណា​កម្ម​ទេ​ ​បើ​សង្ឃ​ហៅ​បុគ្គល​នោះ​បញ្ចូល​ ​ឈ្មោះថា​ ​សង្ឃ​ហៅ​បញ្ចូល​ ​ដោយ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ហៅ​បុគ្គល​នេះឯង​ថា​ ​មិនដល់​នូវ​ឱ​សារណា​កម្ម​ ​បើ​សង្ឃ​ហៅ​បុគ្គល​នោះ​បញ្ចូល​ ​ឈ្មោះថា​ ​សង្ឃ​ហៅ​បញ្ចូល​ ​ដោយ​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដូចម្តេច​ ​ដែល​មិនដល់​ ​នូវ​ឱ​សារណា​កម្ម​ ​បើ​សង្ឃ​ហៅ​បុគ្គល​នោះ​បញ្ចូល​ ​ឈ្មោះថា​ ​សង្ឃ​ហៅ​បញ្ចូល​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​កំបុតដៃ​ ​មិនដល់​នូវ​ឱ​សារណា​កម្ម​ទេ​ ​បើ​សង្ឃ​ហៅ​បុគ្គល​នោះ​បញ្ចូល​ ​ឈ្មោះថា​ ​សង្ឃ​ហៅ​បញ្ចូល​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​កំបុតជើង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​កំបុត​ទាំង​ដៃ​ ​ទាំង​ជើង​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636795579602590090
ទៅកាន់ទំព័រ៖