ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ខ្វិន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្សចាស់​គ្រាំគ្រា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ ​ដែល​ខ្វាក់ពីកំណើត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្សគ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ថ្លង់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ទាំង​ខ្វាក់​ ​ទាំង​គ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ទាំង​ខ្វាក់​ ​ទាំង​ថ្លង់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ទាំង​គ​ ​ទាំង​ថ្លង់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ទាំង​ខ្វាក់​ ​ទាំង​គ​ ​ទាំង​ថ្លង់​ ​មិនដល់​នូវ​ឱ​សារណា​កម្ម​ទេ​ ​បើ​សង្ឃ​ហៅ​បុគ្គល​នោះ​បញ្ចូល​ ​ឈ្មោះថា​ ​សង្ឃ​ហៅ​បញ្ចូល​ដោយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ហៅ​បុគ្គល​នេះឯង​ថា​ ​មិនដល់​នូវ​ឱ​សារណា​កម្ម​ទេ​ ​បើ​សង្ឃ​ហៅ​បុគ្គល​នោះ​បញ្ចូល​ ​ឈ្មោះថា​ ​សង្ឃ​ហៅ​បញ្ចូល​ដោយ​ល្អ​។​

​ចប់​វាស​ភ​គាម​ភាណវារៈ​ ​ទី១​។​


 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អាបត្តិ​ដែល​ភិក្ខុ​ត្រូវ​ឃើញ​ ​មិន​មានដល់​ភិក្ខុ​ក្នុង​សាសនា​នេះ​ទេ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល​ ​(​គឺ​ភិក្ខុ​)​ ​១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ហើយ​ ​លោក​ឃើញ​អាបត្តិ​នុ៎ះ​ទេ​។​ ​ភិក្ខុ​នោះ​ ​ពោលតប​វិញ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636795580185503431
ទៅកាន់ទំព័រ៖