ព្រះត្រៃបិដក ភាគ ០៨

ខ្ញុំ​ត្រូវ​ឃើញ​ ​មិន​មានដល់​ខ្ញុំ​ទេ​។​ ​សង្ឃ​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កម្ម​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អាបត្តិ​ដែល​ត្រូវ​សំដែង​ ​មានដល់​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល​មួយ​រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ហើយ​ ​ចូរ​លោក​សំដែង​អាបត្តិ​នុ៎ះ​ចេញ​។​ ​ភិក្ខុ​នោះ​ ​និយាយ​តប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អាបត្តិ​ ​ដែល​ខ្ញុំ​ត្រូវ​សំដែង​ ​មិន​មានដល់​ខ្ញុំ​ទេ​។​ ​សង្ឃ​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កម្ម​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ទិដ្ឋិ​អាក្រក់​ ​ដែល​ត្រូវ​លះបង់​ ​មានដល់​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​។​ ​សង្ឃ​ក្តី​ ​ភិក្ខុ​ច្រើន​រូប​ក្តី​ ​បុគ្គល១រូប​ក្តី​ ​ចោទ​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​មាន​ទិដ្ឋិ​អាក្រក់​ហើយ​ ​ចូរ​លោក​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​។​ ​ភិក្ខុ​នោះ​ ​និយាយ​តប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ទិដ្ឋិ​អាក្រក់​ ​ដែល​ខ្ញុំ​ត្រូវ​លះបង់​ ​មិន​មានដល់​ខ្ញុំ​ទេ​។​ ​សង្ឃ​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិន​លះបង់​ ​ទិដ្ឋិ​អាក្រក់​ចេញ​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​កម្ម​ប្រកបដោយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អាបត្តិ​ដែល​ត្រូវ​ឃើញ​ ​ក៏​មាន​ ​អាបត្តិ​ដែល​ត្រូវ​សំដែង​ ​ក៏​មានដល់​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​។​ ​អាបត្តិ​ដែល​ត្រូវ​ឃើញ​ក៏​មាន​ ​ទិដ្ឋិ​អាក្រក់​ដែល​ត្រូវ​លះបង់​ក៏​មាន​។​ ​អាបត្តិ​ដែល​ត្រូវ​សំដែង​ក៏​មាន​ ​ទិដ្ឋិ​អាក្រក់​ដែល​ត្រូវ​លះបង់​ក៏​មាន​។​ ​អាបត្តិ​ដែល​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636795581973265685
ទៅកាន់ទំព័រ៖