ព្រះត្រៃបិដក ភាគ ០៨
ដល់ភិក្ខុ ដែលគួរដល់ មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ ដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ហៅថា ជាសង្ឃ មិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ។
[១០៧] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាអធម្មកម្ម ជាអវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម
ID: 636795583657742031
ទៅកាន់ទំព័រ៖