ព្រះត្រៃបិដក ភាគ ០៨
ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ អមូឡ្ហវិន័យ ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យ ឲ្យអព្ភាន ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យឧបសម្បទា ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុ ដែលគួរដល់ អមូឡ្ហវិន័យម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ដែលគួរដល់ តស្សបាបិយសិកាកម្ម
ID: 636795585447074375
ទៅកាន់ទំព័រ៖