ព្រះត្រៃបិដក ភាគ ០៨
ឲ្យបរិវាស ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យមូលាយបដិកស្សនៈ ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យមានត្ត ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យអព្ភាន ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។
ចប់ ឧបាលិបុច្ឆាភាណវារៈ ទី២។
[១១០] ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ (ទាស់ទែងគ្នា) ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួកមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ឯភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ
ID: 636795586236359520
ទៅកាន់ទំព័រ៖