ព្រះត្រៃបិដក ភាគ ០៨
ប្លម បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ក៏ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។
[១១១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាស
ID: 636795586909328012
ទៅកាន់ទំព័រ៖