ព្រះត្រៃបិដក ភាគ ០៨

ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​(​ទៀត​)​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ដែល​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​(​ទៀត​)​។​ ​ភិក្ខុ​នោះ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​។​ ​ឯ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អាវាស​នោះ​ ​គិត​គ្នា​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ដែល​សង្ឃ​បាន​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ហើយ​ ​ដោយ​ភិក្ខុ​ទាំងឡាយ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​(​ទៀត​)​។​ ​ភិក្ខុ​ទាំងនោះ​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​(​ទៀត​)​។​
 ​[​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងវិញទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកធ្វើ​នូវ​ការបង្កហេតុ​ ​ជា​អ្នកធ្វើ​នូវ​ជំលោះ​ ​ជា​អ្នកធ្វើ​នូវ​វិវាទ​ ​ជា​អ្នកធ្វើ​នូវ​តិរច្ឆានកថា​ ​ជា​អ្នកធ្វើ​នូវ​ ​អធិករណ៍​ក្នុង​សង្ឃ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ជា​អ្នក​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636795587912195372
ទៅកាន់ទំព័រ៖