ព្រះត្រៃបិដក ភាគ ០៨
ភិក្ខុទាំងអម្បាលនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្ក
(១) ឲ្យដូចសេចក្តី ដែលបានពោលមកហើយឰដ៏ខាងក្រោយ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ
(១) រឿងដែលត្រូវសំដែងវិលទៅរកសេចក្តីដើមវិញ ហៅថា ចក្ក គឺត្រូវបន្ថែមសេចក្តីខាងដើម និងខាងចុង ដូចរឿងរ៉ាវដែលនិយាយមកហើយ ។
ID: 636795589431242257
ទៅកាន់ទំព័រ៖