ព្រះត្រៃបិដក ភាគ ០៨

ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​ត្រូវអាបត្តិ​ហើយ​ ​មិន​ប្រាថ្នា​នឹង​សំដែង​អាបត្តិ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​។​បេ​។​ ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​។​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​។​ ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​។​ ​បណ្ឌិត​គប្បី​ធ្វើ​ចក្ក​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ប្រាថ្នា​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636795590099500479
ទៅកាន់ទំព័រ៖