ព្រះត្រៃបិដក ភាគ ០៨
បានរម្ងាប់ តជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត
ID: 636795590667482966
ទៅកាន់ទំព័រ៖