ព្រះត្រៃបិដក ភាគ ០៨
ហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់បព្វាជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។
[១២២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់បដិសារណីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បដិសារណីយកម្ម
ID: 636795595796566333
ទៅកាន់ទំព័រ៖