ព្រះត្រៃបិដក ភាគ ០៨

ជា​អ្នកធ្វើ​នូវ​អធិករណ៍​ក្នុង​សង្ឃ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ធ្វើ​ត​ជ្ជ​នី​យក​ម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​សង្ឃ​ដែល​ឋិតនៅ​ក្នុង​ទីនោះ​ ​ជជែកគ្នា​ថា​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​មិន​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​តែ​ប្រកបដោយ​ធម៌​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​របស់​ភិក្ខុ​ព្រមព្រៀង​គ្នា​ ​តែ​ប្រកបដោយ​ធម៌​ប្លម​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​របស់​ភិក្ខុ​ជាពួក​ ​ទាំង​ប្រកបដោយ​ធម៌​ប្លម​ ​ពុំ​នោះ​សោត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​មិនបាន​ធ្វើ​ហើយ​ ​កម្ម​ឈ្មោះថា​ ​ភិក្ខុ​ធ្វើ​អាក្រក់​ហើយ​ ​កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត​។​ ​ភិក្ខុ​ទាំងអម្បាល​នេះ​ ​ឈ្មោះថា​ ​ជា​ធម្ម​វាទី​ ​ក្នុង​កម្ម​នោះ​។​
 [​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកធ្វើ​នូវ​ការបង្កហេតុ​ ​ជា​អ្នកធ្វើ​នូវ​ជំលោះ​ ​ជា​អ្នកធ្វើ​នូវ​វិវាទ​ ​ជា​អ្នកធ្វើ​នូវ​តិរច្ឆានកថា​ ​ជា​អ្នកធ្វើ​នូវ​អធិករណ៍​ក្នុង​សង្ឃ​។​ ​ក្នុង​រឿង​នោះ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះឯង
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636795597939048876
ទៅកាន់ទំព័រ៖