ព្រះត្រៃបិដក ភាគ ០៨
កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុងកម្មនោះ។
[១៣៥] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្មហើយ មកសូមការរម្ងាប់ តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ តជ្ជនីយកម្ម បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់ភិក្ខុជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា
ID: 636795600985663132
ទៅកាន់ទំព័រ៖