ព្រះត្រៃបិដក ភាគ ០៨
ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ ដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយ មកជាបក្ខពួករបស់ខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុ ដែលជាមិត្តគ្រាន់តែឃើញគ្នា និងមិត្តដ៏មាំមួន មកជាបក្ខពួកឡើង។ មិនតែប៉ុណ្ណោះ ភិក្ខុនោះ ក៏បញ្ជូនបម្រើ ទៅក្នុងសំណាក់ពួកភិក្ខុ ដែលជាមិត្តគ្រាន់តែបានឃើញគ្នា និងមិត្តដ៏មាំមួន ដែលនៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុឡើយ សូមអស់លោកដ៏មានអាយុទាំងឡាយ មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែបានឃើញគ្នា និងមិត្តដ៏មាំមួន ដែលនៅក្នុងជនបទ មកជាបក្ខពួកឡើង។ គ្រានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ បានចូលទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏បាននិយាយ
ID: 636795608767958254
ទៅកាន់ទំព័រ៖