ព្រះត្រៃបិដក ភាគ ០៨
ដែលនៅក្នុងជនបទ មកជាបក្ខពួកឡើង សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ បានចូលទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងពួកភិក្ខុអ្នកលើកវត្តថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥតត្រូវអាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ សូមទ្រង់ព្រះមេត្តាប្រោស កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ឯពួកភិក្ខុអ្នកលើកវត្ត ក៏និយាយពាក្យនេះ នឹងពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត យ៉ាងនេះថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិនត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តភិក្ខុនេះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុហើយ បពិត្រលោកដ៏មានអាយុទាំងឡាយ អស់លោកកុំប្រព្រឹត្តតាម កុំតាមចោមរោមភិក្ខុ ដែលសង្ឃ
ID: 636795610192349724
ទៅកាន់ទំព័រ៖