ព្រះត្រៃបិដក ភាគ ០៨

ឧបោសថ​ ​ជាមួយនឹង​ភិក្ខុ​នេះ​ ​យើង​វៀរលែង​ភិក្ខុ​នេះ​ចេញ​ ​ទើប​ធ្វើ​ឧបោសថ​ ​(​នោះ​)​ ​ការបង្កហេតុ​ ​ការ​ឈ្លោះ​ ​ការ​ប្រកាន់​ផ្សេង​ៗ​ ​សេចក្តី​វិវាទ​ ​សេចក្តី​បែកធ្លាយ​នៃ​សង្ឃ​ ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​មុខ​ជា​នឹង​មានដល់​សង្ឃ​ ​ព្រោះ​ការ​លើក​វត្ត​ភិក្ខុ​នោះ​ជាហេតុ​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ដែល​មានចិត្ត​ធ្ងន់​ ​ក្នុង​ការ​បំបែក​សង្ឃ​ ​មិន​គួរ​នឹង​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​។​ ​ភិក្ខុ​នោះ​ ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អនាបត្តិ​ ​ឯ​ពួក​ភិក្ខុ​ដទៃ​ ​យល់ឃើញ​អាបត្តិ​នោះ​ថា​ ​ជា​អាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​ស្គាល់​ភិក្ខុ​នោះ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​ពហុស្សូត​។​បេ​។​ ​មាន​សេចក្តី​ស្រឡាញ់​ក្នុង​សិក្ខា​ ​បើ​យើង​នឹង​លើក​វត្ត​ភិក្ខុ​នេះ​ ​ព្រោះ​មិនឃើញ​នូវ​អាបត្តិ​ហើយ​ ​យើង​មុខ​ជា​មិន​បវារណា​ ​ជាមួយនឹង​ភិក្ខុ​នេះ​ ​តែ​យើង​វៀរលែង​ភិក្ខុ​នេះ​ចេញ​ ​ហើយ​បវារណា​ ​យើង​មុខ​ជា​នឹង​មិន​ធ្វើ​សង្ឃកម្ម​ ​ជាមួយនឹង​ភិក្ខុ​នេះ​ដែរ​ ​តែ​យើង​វៀរលែង​ភិក្ខុ​នេះ​ចេញ​ ​ហើយ​ធ្វើ​សង្ឃកម្ម​ ​យើង​មុខ​ជា​នឹង​មិន​អង្គុយ​លើ​អាសនៈ​ ​ជាមួយនឹង​ភិក្ខុ​នេះ​ដែរ​ ​តែ​យើង​វៀរលែង​ភិក្ខុ​នេះ​ចេញ​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​យើង​មុខ​ជា​នឹង​មិន​អង្គុយ​នៅក្នុង​ទី​ឆាន់​បបរ​ ​ជាមួយនឹង​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636795610747471475
ទៅកាន់ទំព័រ៖