ព្រះត្រៃបិដក ភាគ ០៨

មុខ​ជា​នឹង​មិន​ធ្វើ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​និង​សាមីចិកម្ម​ ​តាមលំដាប់​ចាស់​ខ្ចី​ ​ជាមួយនឹង​អាត្មាអញ​ដែរ​ ​តែ​វៀរចាក​អាត្មាអញ​ ​ហើយ​ធ្វើ​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​និង​សាមីចិកម្ម​ ​តាមលំដាប់​ចាស់​ខ្ចី​ ​(​នោះ​)​ ​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​ ​សេចក្តី​វិវាទ​ ​សេចក្តី​បែកធ្លាយ​នៃ​សង្ឃ​ ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ព្រោះហេតុតែ​អាត្មាអញ​នោះ​ ​មុខ​ជា​នឹង​មានដល់​សង្ឃ​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ជា​អ្នកមាន​ចិត្តធ្ងន់​ ​ក្នុង​ការ​បំបែក​សង្ឃ​ហើយ​ ​ត្រូវតែ​សំដែង​អាបត្តិ​នោះ​ចេញ​ ​តាម​សេចក្តី​ជឿ​ពាក្យ​ ​របស់​ភិក្ខុ​ដទៃ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ ​ដល់​ពួក​ភិក្ខុ​ ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​ក៏​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចេញទៅ​។​
 ​[​១៤៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​ក៏​នៅតែ​ធ្វើ​ឧបោសថ​ ​ធ្វើ​សង្ឃកម្ម​ ​ខាងក្នុង​សីមា​នោះ​ដដែល​។​ ​ចំណែកខាង​ពួក​ភិក្ខុ​អ្នកលើ​ក​វត្ត​ ​ក៏​ទៅ​ធ្វើ​ឧបោសថ​ ​ធ្វើ​សង្ឃកម្ម​ ​ក្រៅ​សីមា​វិញ​។​ ​វេលា​នោះ​ ​មាន​ភិក្ខុ​អ្នកលើ​ក​វត្ត១រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636795612203124734
ទៅកាន់ទំព័រ៖