ព្រះត្រៃបិដក ភាគ ០៨
លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ ឬមិនបានសំដែងអាបត្តិ ឬមិនបានលះបង់ទិដ្ឋិអាក្រក់ចេញ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុដែលមានសំវាសផ្សេងគ្នា មាន២យ៉ាងនេះឯង។ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុដែលមានសំវាសស្មើគ្នានេះ មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាសស្មើគ្នា ដោយខ្លួនឯង១ សង្ឃព្រមព្រៀងគ្នា ធ្វើឱសារណាកម្ម (លើកលែងទោស) ភិក្ខុដែលសង្ឃបានលើកវត្តហើយ ព្រោះមិនឃើញអាបត្តិ ឬមិនសំដែងអាបត្តិ ឬមិនបានលះបង់ទិដ្ឋិអាក្រក់ចេញនោះ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុ ដែលមានសំវាសស្មើគ្នា មាន២យ៉ាងនេះឯង។
[១៤៧] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះសោះ។ ភិក្ខុទាំងឡាយ ក៏បានឮសំដីមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ
ID: 636795612949237409
ទៅកាន់ទំព័រ៖