ព្រះត្រៃបិដក ភាគ ០៨

ឯ​យើងខ្ញុំ​ទាំងឡាយ​ ​មុខ​ជា​នឹង​ប្រាកដ​ ​ដោយ​សេចក្តី​បង្កហេតុ​ ​ដោយ​សេចក្តី​ឈ្លោះ​គ្នា​ ​ដោយ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ដោយ​សេចក្តី​វិវាទគ្នា​មិនខាន​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​រិះគិត​ថា​ ​ពួក​មោឃបុរស​ទាំងនេះ​ ​មាន​សភាព​ ​គឺ​កិលេស​គ្រប​សង្កត់​ហើយ​ ​តថាគត​ ​មិន​ងាយ​នឹង​ពន្យល់​មោឃបុរស​ទាំងនេះ​បាន​ឡើយ​ ​ហើយក៏​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​

​ចប់​ ​វារៈ​ពោល​អំពី​ទីឃាវុ​កុមារ​ ​ទី១​។​


 [​១៥២​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​ទ្រង់​បាត្រ​ ​និង​ចីវរ​ ​យាង​ចូល​ទៅ​ក្រុង​កោ​សម្ពី​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ពេលព្រឹក​ព្រហាម​ ​លុះ​យាង​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​កោ​សម្ពី​ហើយ​ ​ទ្រង់​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក៏​ទ្រង់​រៀប​ទុកដាក់​គ្រឿង​សេនាសនៈ​ ​ហើយ​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ទ្រង់​ឋិត​កណ្តាល​ជំនុំ​សង្ឃ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ហើយ​ទ្រង់​ពោល​ព្រះ​គាថា​ទាំងនេះ​ថា​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636795620464607264
ទៅកាន់ទំព័រ៖