ព្រះត្រៃបិដក ភាគ ០៨
មិនដែលរម្ងាប់ ដោយការចងពៀរបានម្តងឡើយ រម្ងាប់បានតែ ដោយការមិនចងពៀរ នេះជាធម្មតា តែងមានពីដើមរៀងមក។ ពួកជនដទៃ មិនដែលដឹងច្បាស់ថា យើងដល់នូវសេចក្តីវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះទេ បណ្តាជនទាំងនោះ បើពួកជនណាមួយដឹងច្បាស់ សេចក្តីឈ្លោះ ទើបរម្ងាប់អំពីសំណាក់ជនទាំងនោះបាន។ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោ សេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់ ដណ្តើមយកអស់ ម្តេចស្តេចទាំងនោះ គង់នៅមានសេចក្តីព្រមព្រៀងគ្នាបាន។ ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តីព្រមព្រៀងគ្នា។
បើបុគ្គលបានសំឡាញ់មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន(១) ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា
(១) ក្នុងអដ្ឋកថា មេត្តសូត្តថា បុគ្គលមានប្រាជ្ញា ចេះរក្សាសីល ឲ្យបរិសុទ្ធ និងពិចារណាបច្ច័យ មានចីវរជាដើម និងកំណត់ដឹងនូវសេចក្តីសប្បាយ៧យ៉ាង មានសប្បាយដោយអាវាសជាដើម ហៅថា មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន។
ID: 636795621740780257
ទៅកាន់ទំព័រ៖