ព្រះត្រៃបិដក ភាគ ០៨
និងពួកកូនដំរីតូចៗ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីវិវេក របស់ព្រះអង្គផង ហើយទ្រង់ជ្រាបសេចក្តីត្រិះរិះ នៃចិត្តរបស់ដំរីដ៏ប្រសើរនោះ ដោយព្រះហឫទ័យ របស់ព្រះអង្គផង ហើយក៏ទ្រង់បន្លឺព្រះឧទាននេះ ក្នុងពេលនោះថា
ហត្ថិនាគ (ដំរីប្រសើរ) រមែងត្រេកអរក្នុងព្រៃ តែម្នាក់ឯង ហេតុណា ហេតុនុ៎ះ ចិត្តរបស់ហត្ថិនាគ មានភ្លុកងរទន្ទាំនេះ ស្មើគ្នានឹងចិត្តរបស់ព្រះពុទ្ធនាគដែរ(១)។
[១៥៦] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបារិលេយ្យកប្រទេស គួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិក នៃក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។
[១៥៧] វេលានោះ ពួកឧបាសកដែលនៅក្នុងក្រុងកោសម្ពី មានសេក្តីត្រិះរិះ យ៉ាងនេះថា ពួកលោកជាម្ចាស់ទាំងនេះ ជាភិក្ខុនៅក្នុងក្រុងកោសម្ពី បានធ្វើអំពើឥតប្រយោជន៍ជាច្រើន ដល់យើង ព្រះដ៏មានព្រះភាគសោត ក៏ពួកភិក្ខុទាំងនេះបៀតបៀន ទាល់តែទ្រង់យាងចេញបាត់ទៅ បើដូច្នោះ យើងមិនគួរសំពះ មិនគួរក្រោកទទួល មិនគួរធ្វើអញ្ជលីកម្ម
(១) ពាក្យថា ពុទ្ធនាគ គឺព្រះពុទ្ធជាម្ចាស់។
ID: 636795627275176806
ទៅកាន់ទំព័រ៖