ព្រះត្រៃបិដក ភាគ ០៨
[១៥៨] ព្រះសារីបុត្រដ៏មានអាយុបានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើការបង្កហេតុ ឈ្លោះទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី។ ទើបព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា និងធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់ព្រះមេត្តាប្រោស តើខ្ញុំព្រះអង្គ នឹងប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេចខ្លះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែសារីបុត្ត បើដូច្នោះ អ្នកចូរតាំងនៅ ឲ្យសមគួរតាមធម៌ចុះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធ្វើដូចម្តេច ខ្ញុំព្រះអង្គអាចស្គាល់ថាជាធម៌ ឬមិនមែនជាធម៌បាន។ ព្រះដ៏មានព្រះភាគ តបថា នែសារីបុត្ត អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល (បុគ្គលពោលខុសធម៌) ដោយវត្ថុ១៨យ៉ាង នែសារីបុត្ត ក្នុងសាសនានេះ មានភិក្ខុសំដែងសភាវៈ ដែលមិនមែនធម៌ ថាជាធម៌វិញ សំដែងធម៌ ថាមិនមែនជាធម៌វិញ សំដែងសភាវៈមិនមែនវិន័យ ថាជាវិន័យវិញ សំដែងវិន័យ ថាមិនមែនវិន័យ
ID: 636795627800566857
ទៅកាន់ទំព័រ៖