ព្រះត្រៃបិដក ភាគ ០៨
សំដែងពាក្យ ដែលតថាគតមិនបានពោល មិនបានចរចា ថាតថាគត មិនបានពោល មិនបានចរចា សំដែងពាក្យ ដែលតថាគត បានពោល បានចរចា ថាតថាគតបានពោល បានចរចា សំដែងកិច្ច ដែលតថាគតមិនបានសន្សំ ថាតថាគតមិនបានសន្សំ សំដែងកិច្ចដែលតថាគតបានសន្សំ ថាតថាគតបានសន្សំ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគត បានបញ្ញត្ត ថាតថាគត បានបញ្ញត្ត សំដែងអនាបត្តិ ថាអនាបត្តិ សំដែងអាបត្តិ ថាអាបត្តិ សំដែងអាបត្តិស្រាល ថាអាបត្តិស្រាល សំដែងអាបត្តិធ្ងន់ ថាអាបត្តិធ្ងន់ សំដែងអាបត្តិ ដែលជាសាវសេស ថាអាបត្តិជាសាវសេសៈ សំដែងអាបត្តិដែលជាអនវសេសៈ ថាអាបត្តិជាអនវសេសៈ សំដែងទុដ្ឋុល្លាបត្តិ ថាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាអទុដ្ឋុល្លាបត្តិដដែល នែសារីបុត្ត អ្នកត្រូវស្គាល់ធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯង។
[១៥៩] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឮ។បេ។ ព្រះមហាកស្សបដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិត
ID: 636795628580091443
ទៅកាន់ទំព័រ៖