ព្រះត្រៃបិដក ភាគ ០៨
នែសារីបុត្ត តថាគតមិនបានពោលថា ភិក្ខុត្រូវហាមទីសេនាសនៈ ដល់ភិក្ខុដែលចាស់ជាង ដោយបរិយាយនីមួយទេ ភិក្ខុណាហាម ត្រូវអាបត្តិទុក្កដ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាងគ្រឿងអាមិសៈវិញ តើខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ចំណែកខាងគ្រឿងអាមិសៈនោះ អ្នកត្រូវចែកទៅភិក្ខុទាំងអស់ឲ្យស្មើគ្នា។
[១៦៤] គ្រានោះ ឧក្ខិត្តកភិក្ខុនោះ កាលពិចារណាធម៌ និងវិន័យហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ អាត្មាអញ ជាភិក្ខុត្រូវអាបត្តិហើយ មិនមែនជាភិក្ខុមិនត្រូវអាបត្តិទេ អាត្មាអញ ជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ អាត្មាអញ ជាភិក្ខុដែលសង្ឃលើកវត្តហើយ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ។ វេលានោះ ឧក្ខិត្តកភិក្ខុនោះ បានចូលទៅរកពួកឧក្ខិត្តានុវត្តកភិក្ខុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងពួកឧក្ខិត្តានុវត្តកភិក្ខុថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ខ្ញុំជាភិក្ខុត្រូវអាបត្តិហើយ មិនមែនជាភិក្ខុមិនត្រូវអាបត្តិទេ ខ្ញុំជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ មិនមែនជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ ខ្ញុំជាភិក្ខុដែលសង្ឃលើកវត្តហើយ ដោយកម្មប្រកប
ID: 636795630341092166
ទៅកាន់ទំព័រ៖