ព្រះត្រៃបិដក ភាគ ០៨

ថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ដោយមាន​កិច្ច​ឯណា​នីមួយ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​សេចក្តី​ចង់បាន​ចីវរ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​ ​ក៏បាន​ ​(​ចីវរ​)​ ​ខុស​បំណង​ ​គឺ​មិនបាន​តាមបំណង​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ដោយមាន​កិច្ច​ឯណា​នីមួយ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ហើយ​ ​សេចក្តី​ចង់បាន​ចីវរ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ទី​ដែល​ខ្លួន​ចង់បាន​ចីវរ​ ​ក៏បាន​ ​(​ចីវរ​)​ ​ខុស​បំណង​ ​គឺ​មិនបាន​ត្រូវ​តាមបំណង​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​ធ្វើ​ ​ចីវរ​នោះ​ ​ក៏​វិនាស​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​ចៀសចេញ​ទៅ​ ​ដោយមាន​កិច្ច​ឯណា​នីមួយ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​សេចក្តី​ចង់បាន​ចីវរ​ ​ក៏​កើតឡើង​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ចូល​ទៅកាន់​ទី​ ​ដែល​អាត្មាអញ​ចង់បាន​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636795412155932689
ទៅកាន់ទំព័រ៖