ព្រះត្រៃបិដក ភាគ ០៨

ដ៏​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​(​ចីពរ​)​ ​ឆៀង​ស្មា​ម្ខាង​ ​រួច​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​ព្រះ​គាថា​ ​ថា​
​[​១៦៦​]​ ​កាលបើ​កិច្ច​ក្តី​ ​ការ​ប្រឹក្សា​វិន័យ​ក្តី​ ​សេចក្តី​អធិប្បាយ​វិន័យ​ក្តី​ ​សេចក្តី​វិនិច្ឆ័យ​វិន័យ​ក្តី​ ​កើត​ចំពោះ​សង្ឃ​ហើយ​ ​តើ​ជន​ ​គឺ​ភិក្ខុ​មាន​ប្រការ​ដូចម្តេច​ ​ទើប​ហៅថា​ ​មាន​ឧបការៈ​ច្រើន​ ​ក្នុង​សាសនា​នេះ​ ​និង​ដូចម្តេច​ ​ដែល​គួរ​លើ​ក​ដម្កើង​ ​ក្នុង​សាសនា​នេះ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ភិក្ខុ​នោះ​ ​ដែលគេ​មិន​គួរ​តិះដៀល​ ​ដោយ​សីល​ជាបឋម​ ​បាន​ពិចារណាមើល​មារយាទ​ខ្លួន​ ​បាន​សង្រួម​ឥន្ទ្រិយ​ ​ដោយ​ល្អ​ហើយ​ ​ពួក​សត្រូវ​ ​ក៏​មិនបាន​តិះដៀល​ ​ដោយ​ធម៌​ឡើយ​ ​អ្នកដទៃ​ ​គួរ​និយាយ​ ​(​បន្ទោស​)​ ​ភិក្ខុ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​មិន​មានដល់​ភិក្ខុ​នោះ​ឡើយ​។​ ​ភិក្ខុ​បែប​នោះ​ឯង​ ​តាំងនៅ​ក្នុង​សីលវិសុទ្ធិ​ ​ក្លៀវក្លា​ ​អង់អាច​ ​និយាយ​គ្រប​សង្កត់​គេ​បាន​ ​ទៅ​ក្នុង​កណ្តាល​បរិសទ្យ​ ​ក៏​គ្មាន​តក់ស្លុត​ ​គ្មាន​រន្ធត់​ឡើយ​ ​ភិក្ខុ​នោះ​ ​មិនបាន​និយាយ​ពាក្យ​មិន​គួរ​ ​ដែ​លញុំាង​ប្រយោជន៍ឲ្យ​សាបសូន្យ​ឡើយ​ ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636795632543128116
ទៅកាន់ទំព័រ៖