ព្រះត្រៃបិដក ភាគ ០៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​អាវា​សាប​លិ​ពោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ចីវរា​បលិពោធ​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចីវរ​ដែល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ធ្វើ​ហើយ​ក្តី​ ​បាត់​ទៅ​ក្តី​ ​វិនាស​ទៅ​ក្តី​ ​ភ្លើង​ឆេះ​ទៅ​ក្តី​ ​សេចក្តី​ប្រាថ្នា​ចីវរ​ដាច់​ទៅ​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​ចីវរា​បលិពោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អប​លិ​ពោធ​ ​របស់​កឋិន​ ​មាន២យ៉ាង​ដូច្នេះ​ឯង​។​

​ចប់​ ​ក​ឋិ​នក្ខន្ធ​កៈ​ ​ទី៧​។​
​ក្នុង​ក​ឋិ​នក្ខន្ធ​កៈ​នេះ​ ​មានរឿង១១៨​ ​មាន​បេយ្យាល១២​ ​ជា​ប្រធាន​។​
​ឧទ្ទាន​នៃ​ក​ឋិ​នក្ខន្ធ​កៈ​នោះ​គឺ​


​[​៣៣​]​ ​រឿង​បា​ថេយ្យ​ក​ភិក្ខុ៣០រូប​ ​មាន​សេចក្តី​អផ្សុក​ ​នៅក្នុង​ស្រុក​សាកេ​ត​ ​លុះ​នៅចាំ​វស្សា​រួចហើយ​ ​ក៏​មាន​ចីវរ​ទទឹកជោក​ ​មក​គាល់​ព្រះ​ជិនស្រី​ ​នេះ​ជា​រឿង​ ​(​ខាងដើម​)​ ​នៃ​កឋិន១​ ​រឿង​អានិសង្ស​ទាំង៥​ ​សម្រេច​ដល់​ភិក្ខុ​ដែល​បាន​ក្រាលកឋិន​ហើយ​ ​គឺ​ ​ភិក្ខុ​ចេញទៅ​ណា​ ​មិនបាច់​លា​ភិក្ខុ​ផងគ្នា​ ​ត្រាច់​ទៅណា​ ​មិនបាច់​យក​ត្រៃចីវរ​គ្រប់​ប្រដាប់​បាន​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636795418710577593
ទៅកាន់ទំព័រ៖