ព្រះត្រៃបិដក ភាគ ០៨

ចីវរក្ខន្ធកៈ​


 [​៣៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មានជោគ​ ​គង់នៅ​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ក្រុង​វេសាលី​ ​ក៏​ស្តុកស្តម្ភ​ទូលាយ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​មីរដេរដាស​ ​មាន​អាហារ​ ​ផ្ទះ​កំពូល​ ​ចំណី​ក៏​សម្បូរណ៌​ ​មាន​ប្រាសាទ៧ពាន់៧រយ៧ប្រាសាទ​ ​មានផ្ទះ​កំពូល៧ពាន់​ ​៧រយ​ ​៧ផ្ទះ​ ​មាន​សួនច្បារ​ ​៧ពាន់​ ​៧រយ​ ​៧សួនច្បារ​ ​មាន​ស្រះ​បោក្ខរណី​ ​៧ពាន់​ ​៧រយ​ ​៧ស្រះ​ ​ទាំង​មាន​ស្រីផ្កាមាស​(​ម្នាក់​)​ ​ឈ្មោះ​នាង​អម្ព​បាលី​ ​រូបល្អ​គួរ​ជាទី​ពិតពិល​រមិលមើល​ ​ជាទី​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ ​និង​ជាទី​គាប់ចិត្ត​របស់​ជន​ពន់ពេក​ ​ហើយ​ជា​ស្រី​ប្រសប់​ ​ក្នុង​ការ​ល្បែង​រាំច្រៀង​ ​និង​ការ​ដេញ​ដំ​ប្រគំ​ ​ជា​ស្រី​ដែល​ពួក​មនុស្ស​ត្រូវការ​ទាំងប៉ុន្មាន​ ​តែង​ចូល​ទៅ​រក​ច្រើន​ ​ឯ​នាង​ ​(​នោះ​)​ ​ទៅ​ក្នុង​មួយ​យប់​ៗ​ ​(​តែង​យក​ថ្លៃ​)​ ​៥០កហាបណៈ​។​ ​ឯ​ក្រុង​វេសាលី​សោត​ ​សឹង​ថ្កុំថ្កើង​លើសលុប​ប្រមាណ​ ​ព្រោះ​នាង​អម្ព​បាលី​នោះ​។​ ​គ្រានោះ​ ​មាន​ពួក​កុដុម្ពី​រនៅ​ក្រុង​រាជគ្រឹះ​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636795421296365492
ទៅកាន់ទំព័រ៖