ព្រះត្រៃបិដក ភាគ ០៨

សេចក្តី​រិះគិត​ ​ដូច្នេះ​ថា​ ​ផ្លូវ​អស់ទាំង​នេះ​ ​ជា​ផ្លូវ​ដាច់ស្រយាល​ ​មាន​ទឹក​តិច​ ​មាន​ចី​ណី​អាហារ​តិច​ ​នរណា​ ​ដែល​មិន​មាន​ស្បៀងអាហារ​ហើយ​ ​មិន​ងាយ​នឹង​ទៅ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​ដើរ​ស្វែងរក​ស្បៀង​សិន​ ​(​រួច​សឹម​ទៅ​)​។​
 ​[​៣៦​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​សាកេ​ត​ ​មាន​ភរិយា​សេដ្ឋី​ម្នាក់​ ​កើត​ជម្ងឺ​ឈឺក្បាល៧ឆ្នាំ​ហើយ​។​ ​ពួក​ពេទ្យ​ដែល​ជា​ទិសាបាមោក្ខ​យ៉ាង​ធំៗ​ច្រើន​នាក់​ ​នាំគ្នា​មក​ព្យាបាល​ ​ក៏​មិន​អាច​ធ្វើឲ្យ​ជា​រោគ​បាន​ ​ហើយ​នាំ​យក​តែ​ប្រាក់​ទៅជា​ច្រើន​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ចូល​ទៅ​ក្រុង​សាកេ​ត​ ​ហើយ​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​នែ​នាយ​ ​នរណា​មាន​ជម្ងឺ​ ​(​ខ្លះ​)​ ​នរណា​ឲ្យ​ខ្ញុំ​ព្យាបាល​ ​(​ខ្លះ​)​។​ ​មនុស្ស​ទាំងនោះ​ប្រាប់​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​មានតែ​ភរិយា​សេដ្ឋី​នេះ​ ​មាន​ជម្ងឺ​ឈឺ​ក្នុង​ក្បាល៧ឆ្នាំ​ហើយ​ ​បពិត្រ​លោក​អាចារ្យ​ ​អ្នក​អញ្ជើញ​ទៅ​ព្យាបាល​ភរិយា​សេដ្ឋី​ចុះ​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​ចូល​ទៅកាន់​លំនៅ​ ​របស់​សេដ្ឋី​គហបតី​ ​លុះ​ចូល​ទៅដល់​ ​ហើយ​ ​ក៏​បង្គាប់​នាយទ្វារ​ថា​ ​នែ​នាយទ្វារ​ ​ចូរ​អ្នកឯង​ ​ទៅ​ជំរាប​ភរិយា​សេដ្ឋី​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​ឥឡូវ​មាន​គ្រូពេទ្យ​អញ្ជើញ​មក​ ​គាត់​ចង់​ឃើញ​អ្នក​ម្ចាស់​។​ ​នាយទ្វារ​នោះ​ ​បាន​ទទួល​ស្តាប់​ពាក្យ​ជីវក​កោ​មារ​ភ​ត្យ​ ​ដោយ​ពាក្យ​ថា​ ​បាទ​លោក​អាចារ្យ​ ​ហើយក៏​ចូល​ទៅ​រក​ភរិយា​សេដ្ឋី​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636795424135047855
ទៅកាន់ទំព័រ៖