ព្រះត្រៃបិដក ភាគ ០៨

ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​បង្សុកូល​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​ធ្លាក់​ទៀប​រាន​ផ្សារ​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​បាន​មក​ដោយ​មិនបាន​ធ្វើ​និមិត្ត​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​បាន​មក​ ​ដោយ​មិនបាន​និយាយ​បញ្ចុះបញ្ចូល​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​មិនខ្ចី​គេ​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​បាន​ធ្វើឲ្យ​ស្រេច​ក្នុង​ថ្ងៃ​នោះ​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​មិន​ធ្វើឲ្យ​កន្លង​រាត្រី​ ​គឺ​មិន​ឲ្យ​អរុណរះ​ឡើង​ទាន់​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​បាន​ធ្វើពិន្ទុ​កប្ប​ហើយ​ ​ក្រាល​ឡើងជា​កឋិន​។​ ​សង្ឃាដិ​ ​ក្រាល​ឡើងជា​កឋិន​។​ ​ឧត្តរាសង្គ​ ​ក្រាល​ឡើងជា​កឋិន​។​ ​អន្តរវាសក​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ដែល​មាន​មណ្ឌល​គ្រប់គ្រាន់​ ​កាត់​ដាច់​ត្រឹមត្រូវ​ជា​បញ្ច​ខ័ណ្ឌ​ក្តី​ ​លើស​ពី​បញ្ច​ខ័ណ្ឌ​ក្តី​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ហើយ​ក្រាល​ ​ឡើងជា​កឋិន​។​ ​ឲ្យ​បុគ្គល​ក្រាល​ ​ទើប​ឡើងជា​កឋិន​។​ ​ការ​ក្រាល​ដោយ​ត្រឹមត្រូវ​ ​ទើបបាន​ឡើងជា​កឋិន​។​ ​បើ​ភិក្ខុ​នៅក្នុង​សីមា​ ​ហើយ​អនុមោទនា​កឋិន​នោះ​ ​ការ​ក្រាល​បែបនេះ​ ​ទើប​ឡើងជា​កឋិន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ក្រាលកឋិន​ដូច​ន័យ​ដែល​តថាគត​ពោល​មកនេះ​ឯង​ ​ទើប​ឡើងជា​កឋិន​បាន​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636795401423598835
ទៅកាន់ទំព័រ៖