ព្រះត្រៃបិដក ភាគ ០៨
ដល់ព្រះសម្មតិទេពហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន នែនាយអភ័យ យើងសូមអង្វរអ្នក ចូរអ្នកស្វែងរកពេទ្យណា ដែលអាចព្យាបាលយើងបាន។ អភយរាជកុមារ តបវិញថា បពិត្រព្រះសម្មតិទេព ពេទ្យរបស់ខ្ញុំព្រះអង្គ ឈ្មោះជីវកៈ នៅក្មេង ជាមនុស្សកំពុងចំរើន ពេទ្យនោះ នឹងព្យាបាលព្រះសម្មតិទេពបាន។ ព្រះបាទពិម្ពិសារត្រាស់ថា នែនាយអភ័យ បើដូច្នោះ ចូរអ្នកបង្គាប់ពេទ្យជីវកៈ ឲ្យគេមកព្យាបាលអញចុះ។ លំដាប់នោះ អភយរាជកុមារ ក៏បានបង្គាប់ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង ទៅព្យាបាលរោគ ថ្វាយព្រះមហាក្សត្រ។ ជីវកកោមារភត្យ បានទទួលបង្គាប់អភយរាជកុមារ ដោយពាក្យថា ករុណាវិសេស ហើយក៏នាំយកថ្នាំចំនួនមួយក្រចក ចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះបាទមាគធសេនិយពិម្ពិសារ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមមើលជម្ងឺព្រះអង្គ។ វេលានោះ ជីវកកោមារភត្យ ក៏បានផ្សះរោគឫសដូងបាត របស់ព្រះបាទមាគធសេនិយពិម្ពិសារ ដោយលាបថ្នាំតែម្តង។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ
ID: 636795425656474876
ទៅកាន់ទំព័រ៖