ព្រះត្រៃបិដក ភាគ ០៨

លំដាប់នោះ​ ​ពួក​កុដុម្ពិកៈ​ ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​សេចក្តី​រិះគិត​ ​ដូច្នេះ​ថា​ ​សេដ្ឋី​គហបតិ​នេះឯង​ ​មាន​ឧបការៈ​ច្រើន​ដល់​ស្តេច​ផង​ ​ដល់​ពួក​កុដុម្ពិកៈ​ផង​ ​ម្យ៉ាងទៀត​ ​សេដ្ឋី​នោះ​ ​ពួក​ពេទ្យ​ ​បោះបង់ចោល​ហើយ​ ​ពួក​ពេទ្យ​ខ្លះ​និយាយ​យ៉ាងនេះ​ថា​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​ ​ធ្វើ​មរណកាល​ ​ក្នុង​ថ្ងៃទី៥​។​ ​ពួក​ពេទ្យ​ខ្លះ​និយាយ​យ៉ាងនេះ​ថា​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ ​ក្នុង​ថ្ងៃទី៧​ ​ម្យ៉ាងទៀត​ ​ពេទ្យ​ជីវកៈ​ ​របស់​ព្រះមហាក្សត្រ​នេះ​ ​នៅក្មេង​ ​ជា​មនុស្ស​កំពុង​ចំរើន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទូល​សូម​ពេទ្យ​ជីវកៈ​ ​អំពី​ព្រះមហាក្សត្រ​ ​ដើម្បី​ព្យាបាល​រោគ​ ​សេដ្ឋី​គហបតិ​។​ ​គ្រានោះ​ ​ពួ​កុដុម្ពិកៈ​ ​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​បាន​ចូល​ទៅ​គាល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ក្រាបទូល​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សេដ្ឋី​គហបតិ​នេះ​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ព្រះ​សម្មតិទេព​ផង​ ​ដល់​ពួក​កុដុម្ពិកៈ​ផង​ ​ម្យ៉ាងទៀត​ ​ពួក​ពេទ្យ​ ​ក៏​បោះបង់​ហើយ​ ​ពួក​ពេទ្យ​ខ្លះ​ ​និយាយ​យ៉ាងនេះ​ថា​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ ​ក្នុង​ថ្ងៃទី៥​ ​ពួក​ពេទ្យ​ខ្លះ​និយាយ​យ៉ាងនេះ​ថា​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ ​ក្នុង​ថ្ងៃទី៧​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះ​សម្មតិទេព​ ​ទ្រង់​បង្គាប់​ពេទ្យ​ជីវកៈ​ ​ឲ្យ​ព្យាបាល​រោគ​ ​សេដ្ឋី​គហបតិ​។​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636795426181464904
ទៅកាន់ទំព័រ៖