ព្រះត្រៃបិដក ភាគ ០៨
បានទៅឯក្រុងរាជគ្រឹះ ហើយចូលទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបទូល ព្រះបាទមាគធសេនិយពិម្ពិសារ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺកូនខ្ញុំព្រះអង្គ ប្រាកដដូច្នោះ ទឹកបបរ ដែលកូនខ្ញុំព្រះអង្គ ហុតទៅក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែលបានស្រួលសោះ ព្រោះរោគនោះ កូនខ្ញុំព្រះអង្គ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់បង្គាប់ពេទ្យជីវកៈ ឲ្យព្យាបាលរោគកូនខ្ញុំព្រះអង្គ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង ទៅក្រុងពារាណសី ហើយព្យាបាលរោគ កូនសេដ្ឋី នៅក្រុងពារាណសីផង។ ជីវកកោមារភត្យ ទទួលព្រះរាជឱង្ការ ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ហើយទៅកាន់ ក្រុងពារាណសី ចូលទៅរកកូនសេដ្ឋី នៅក្រុងពារាណសី លុះចូលទៅដល់ហើយ ក៏សង្កេតដឹងវិការកូនសេដ្ឋី នៅក្រុងពារាណសី រួចបណ្តេញជនឲ្យដើរចេញ ហើយបិទបាំងវាំងននពីខាងក្រៅ
ID: 636795428110245224
ទៅកាន់ទំព័រ៖