ព្រះត្រៃបិដក ភាគ ០៨
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត សំពត់បាវារ។ សំពត់បាវារ ធ្វើពីសូត្របានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត សំពត់បាវារ ដែលគេធ្វើពីសូត្រ។ សំពត់កោជវៈ
(១) បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់កោជវៈ។
ចប់ ភាណវារៈ ជាដម្បូង។
[៤៤] សម័យនោះឯង ស្តេចក្នុងដែនកាសី បានបញ្ជូនសំពត់កម្ពល មានដំឡៃកន្លះពាន់ (៥០០កហាបណៈ) គឺប្រហែលនឹងវត្ថុទាំងឡាយ ដែលមានដំឡៃកន្លះពាន់ដែរ ទៅឲ្យជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បាននាំយកសំពត់កម្ពលមានដំឡៃកន្លះពាន់នោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់មេត្តាប្រោស សំពត់កម្ពលមានដំឡៃកន្លះពាន់ របស់ខ្ញុំព្រះអង្គនេះ ប្រហែលនឹងវត្ថុទាំងឡាយ ដែលមានដំឡៃកន្លះពាន់ដែរ ស្តេចកាសី បានបញ្ជូនមកប្រទាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ
(១) (អដ្ឋកថា) សំពត់នេះ ប្រហែលគ្នានឹងសំពត់បាវារៈ សំពត់នេះ គេធ្វើពីរោមសត្វ។
ID: 636795433532185341
ទៅកាន់ទំព័រ៖