ព្រះត្រៃបិដក ភាគ ៨០
អភិធម្មបិដក
វិភង្គ បឋមភាគ
សូមនមសា្ករ ចំពោះព្រះមានព្រះភាគ អរហន្តសមា្មសម្ពុទ្ឋអង្គនោះ។
ខន្ធវិភង្គ
[១] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សងា្ខរក្ខន្ធ វិញ្ញាណក្ខន្ធ។
[២] បណា្តខន្ធទាំង ៥ នោះ រូបក្ខន្ធ តើដូចមេ្តច។ រូបណាមួយជាអតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តរូប (រូបខាងក្នុង) កី្ត ពហិទ្ធារូប (រូបខាងក្រៅ) កី្ត ឱឡារិករូប (រូបគ្រោតគ្រាត) ក្តី សុខុមរូប (រូបលិ្អត) កី្ត ហីនរូប (រូបថោកទាប) ក្តី បណីតរូប (រូបថៃ្លថា្ល) ក្តី ទូរេរូប (រូបក្នុងទីឆ្ងាយ) ក្តី សនិ្តកេរូប (រូបក្នុងទីជិត) កី្ត នេះហៅថា រូបក្ខន្ធ ព្រោះប្រមូលរួបរួមនូវរូបទាំងអស់នោះ ក្នុងទីជាមួយគា្ន។
[៣] បណា្តរូបទាំងនោះ រូបជាអតីត តើដូចមេ្តច។ រូបណាកន្លងទៅ រលត់ទៅ ប្រាសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយបា្រសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់មហាភូតរូប ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាអតីត។ បណា្តរូបទាំងនោះ រូបជាអនាគត តើដូចមេ្តច។ រូបណាមិនទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់បា្រកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង
ID: 637647132211680385
ទៅកាន់ទំព័រ៖