ព្រះត្រៃបិដក ភាគ ៨០
[១៦] បណា្តសញ្ញាទាំងនោះ អជ្ឈត្តសញ្ញា តើដូចម្តេច។ សញ្ញាណាជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសញ្ញារបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា របស់សត្វទាំងឡាយនោះៗ បានដល់សញ្ញាដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាដែលកើតអំពីមនោសម្ផ័ស្ស នេះហៅថា អជ្ឈត្តសញ្ញា។ បណ្តាសញ្ញាទាំងនោះ ពហិទ្ឋាសញ្ញា តើដូចម្តេច។ សញ្ញាណាជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសញ្ញារបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា របស់សត្វដទៃ របស់បុគ្គលដទៃនោះៗ បានដល់សញ្ញា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាដែលកើតអំពីមនោសម្ផ័ស្ស នេះហៅថា ពហិទ្ធាសញ្ញា។
[១៧] បណា្តសញ្ញាទាំងនោះ ឱឡារិកសញ្ញា និងសុខុមសញ្ញា តើដូចម្តេច។ សញ្ញា ដែលកើតអំពីបដិឃសម្ផ័ស្ស ហៅថាឱឡារិកសញ្ញា សញ្ញាដែលកើតអំពីអធិវចនសម្ផ័ស្ស ហៅថាសុខុមសញ្ញា សញ្ញាជាអកុសល ហៅថាឱឡារិកសញ្ញា សញ្ញាជាកុសល និងអព្យាក្រឹត ហៅថាសុខុមសញ្ញា សញ្ញាជាកុសល និងអកុសល ហៅថាឱឡារិកសញ្ញា សញ្ញាជាអព្យាក្រឹត ហៅថាសុខុមសញ្ញា សញ្ញាដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថា ឱឡារិកសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាសុខ និងអទុក្ខមសុខ ហៅថាសុខុមសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាសុខ និងទុក្ខ ហៅថាឱឡារិកសញ្ញា សញ្ញាសម្បយុត្តដោយវេទនាជាអទុក្ខមសុខ ហៅថាសុខុមសញ្ញា សញ្ញារបស់បុគ្គលមិនមានសមាបតិ្ត ហៅថាឱឡារិកសញ្ញា
ID: 637647155376421710
ទៅកាន់ទំព័រ៖