ព្រះត្រៃបិដក ភាគ ៨០
វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន។ វិញ្ញាណក្ខន្ធមានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ កើតឡើងហើយក៏មាន មិនទាន់កើតឡើងហើយក៏មាន ប្រុងនឹងកើតឡើងក៏មាន។បេ។ វិញ្ញាណក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធមានប្រការមួយ បានដល់វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន យោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធមានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រកបដោយយោគៈក៏មាន
ID: 637647211081396165
ទៅកាន់ទំព័រ៖