ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកយោគៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺវិញ្ញាណក្ខន្ធមានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធ ប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ខាងក្នុង និងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០ យ៉ាងនេះឯង។ វិញ្ញាណក្ខន្ធ មានប្រការមួយ បានដល់ វិញ្ញាណក្ខន្ធ ប្រកបដោយផស្សៈ។ វិញ្ញាណក្ខន្ធ មានប្រការ ២ គឺ វិញ្ញាណក្ខន្ធជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ វិញ្ញាណក្ខន្ធ មានប្រការ ៣ គឺ វិញ្ញាណក្ខន្ធ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វិញ្ញាណក្ខន្ធ មានប្រការ ១០យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៨០] វិញ្ញាណក្ខន្ធ មានប្រការ ៧ គឺ វិញ្ញាណក្ខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន
ID: 637647211415792367
ទៅកាន់ទំព័រ៖