ព្រះត្រៃបិដក ភាគ ៨០

ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វិញ្ញាណក្ខន្ធ មាន​ប្រការ ៧ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ ៧ ដទៃទៀត គឺ វិញ្ញាណក្ខន្ធ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វិញ្ញាណក្ខន្ធ មាន​ប្រការ ៧ យ៉ាងនេះ​ឯង។
 [៨១] វិញ្ញាណក្ខន្ធ មាន​ប្រការ ២៤ គឺ វិញ្ញាណក្ខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន វិញ្ញាណក្ខន្ធ ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មាន​ប្រការ ២៤ យ៉ាងនេះ​ឯង។ វិញ្ញាណក្ខន្ធ មាន​ប្រការ ២៤ ដទៃទៀត គឺ វិញ្ញាណក្ខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637647211683291874
ទៅកាន់ទំព័រ៖