ព្រះត្រៃបិដក ភាគ ៨០
ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគប្បីពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែជាវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខផង ថាកើតព្រមដោយឧបេក្ខាផងឡើយ វេទនាខន្ធ កើតព្រមដោយបីតិ មិនកើតព្រមដោយសុខ មិនកើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិក៏មាន ខន្ធ ៣ កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគប្បីពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ រូបក្ខន្ធ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាទេ ខន្ធ ៤ គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ខន្ធ ៤ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង
ID: 637647213070323218
ទៅកាន់ទំព័រ៖