ព្រះត្រៃបិដក ភាគ ៨០

ខន្ធ ៤ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន។ រូបក្ខន្ធ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ខន្ធ ៤ ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន។ រូបក្ខន្ធ​មាន​សភាព​តូច​ឆា្មរ ខន្ធ ៤ មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​សភាព​ធំ​ក៏​មាន ប្រមាណ​មិនបាន​ក៏​មាន។ រូបក្ខន្ធ មិន​មាន​អារម្មណ៍ ខន្ធ ៤ មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​តូច​ឆា្មរ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង ថា​មាន​អារម្មណ៍​ប្រមាណ​មិនបាន​ផង​ក៏​មាន។ រូបក្ខន្ធ ជា​កណ្តាល ខន្ធ ៤ ថោកទាប​ក៏​មាន កណ្តាល​ក៏​មាន ថៃ្ល​ថ្លា​ក៏​មាន។ រូបក្ខន្ធ មិន​ទៀង ខន្ធ ៤ មាន​សភាព​ខុស និង​ទៀង​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មិន​ទៀង​ក៏​មាន។ រូបក្ខន្ធ មិន​មាន​អារម្មណ៍ ខន្ធ ៤ មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គប្បី​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន។ ខន្ធ ៤ កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637647213291260610
ទៅកាន់ទំព័រ៖