ព្រះត្រៃបិដក ភាគ ៨០

ជា​បច្ចុប្បន្ន​ក៏​មាន។ រូបក្ខន្ធ មិន​មាន​អារម្មណ៍ ខន្ធ ៤ មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន។ ខន្ធ ៤ ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ជា​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។ រូបក្ខន្ធ មិន​មាន​អារម្មណ៍ ខន្ធ ៤ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​ខាងក្នុង​ផង ថា​មាន​អារម្មណ៍​ខាងក្រៅ​ផង ថា​មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ផង​ក៏​មាន។ ខន្ធ ៤ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ទេ រូបក្ខន្ធ​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
 [៨៦] ខន្ធ ៤ មិនមែន​ជាហេតុ ឯសង្ខារក្ខន្ធ ជាហេតុ​ក៏​មាន មិនមែន​ជាហេតុ​ក៏​មាន។ រូបក្ខន្ធ មិន​មានហេតុ ខន្ធ ៤ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ រូបក្ខន្ធ​ប្រាសចាក​ហេតុ ខន្ធ ៤ ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637647213525323215
ទៅកាន់ទំព័រ៖