ព្រះត្រៃបិដក ភាគ ៨០

សញ្ញា​របស់​បុគ្គល​មាន​សមា​បតិ្ត ហៅថា​សុខុម​សញ្ញា សញ្ញា​ប្រកបដោយ​អាសវៈ ហៅថា​ឱឡារិក​សញ្ញា សញ្ញា​មិន​មាន​អាសវៈ ហៅថា​សុខុម​សញ្ញា មួយទៀត ឱឡារិក​សញ្ញា បើ​ប្រៀប​ផឹ្ទ​មនឹង​សញ្ញា​នោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សុខុម​សញ្ញា​ដែរ។
 [១៨] បណ្តា​សញ្ញា​ទាំងនោះ ហីន​សញ្ញា និង​បណីត​សញ្ញា តើ​ដូចម្តេច។ សញ្ញា​ជាអកុសល ហៅថា​ហីន​សញ្ញា សញ្ញា​ជាកុសល និង​អព្យាក្រឹត ហៅថា​បណីត​សញ្ញា សញ្ញា​ជាកុសល និង​អកុសល ហៅថា​ហីន​សញ្ញា សញ្ញា​ជា​អព្យាក្រឹត ហៅថា​បណីត​សញ្ញា សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ហៅថា​ហីន​សញ្ញា សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ហៅថា​បណីត​សញ្ញា សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ហីន​សញ្ញា សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​បណីត​សញ្ញា សញ្ញា​របស់​បុគ្គល​មិន​មាន​សមាបត្តិ ហៅថា​ហីន​សញ្ញា សញ្ញា​របស់​បុគ្គល​មាន​សមាបត្តិ ហៅថា បណីត​សញ្ញា សញ្ញា​ប្រកបដោយ​អាសវៈ ហៅថា​ហីន​សញ្ញា សញ្ញា​មិន​ប្រកបដោយ​អាសវៈ ហៅថា​បណីត​សញ្ញា មួយទៀត ហីន​សញ្ញា បើ​ប្រៀបផ្ទឹម​នឹង​សញ្ញា​នោះៗ បណ្ឌិត​គប្បី​ឃើញថា ដូច​បណីត​សញ្ញា​ដែរ។
 [១៩] បណ្តា​សញ្ញា​ទាំងនោះ ទូ​រេ​សញ្ញា តើ​ដូចម្តេច។ សញ្ញា​ជាអកុសល ឆ្ងាយ​អំពី​សញ្ញា​ជាកុសល និង​អព្យាក្រឹត សញ្ញា​ជាកុសល និង​អព្យាក្រឹត ឆា្ងយ​អំពី​សញ្ញា​ជាអកុសល សញ្ញា​ជាកុសល
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637647155687172191
ទៅកាន់ទំព័រ៖