ព្រះត្រៃបិដក ភាគ ៨០

រូបក្ខន្ធ មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ​ផង​ឡើយ ខន្ធ ៣ មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន សង្ខារក្ខន្ធ ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ផង​ក៏​មាន។ រូបក្ខន្ធ មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង ថា​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ឡើយ ខន្ធ ៣ មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ទេ ខន្ធ ៣ ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន សង្ខារក្ខន្ធ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ក៏​មាន ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង ថា​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ក៏​មាន។ រូបក្ខន្ធ មិនមែន​ហេតុ ទាំង​មិន​មានហេតុ ខន្ធ ៣ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​មានហេតុ​ក៏​មាន សង្ខារក្ខន្ធ
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637647213734698067
ទៅកាន់ទំព័រ៖